កម្ពុជា​តវ៉ា​ចំពោះ​ផែនទី​របស់​ Google

ដំណឹងបច្ចុប្បន្នភាព ពីស្រុកខ្មែរ

អ្នកទប់សម្រួល: Webmaster, Amara

កម្ពុជា​តវ៉ា​ចំពោះ​ផែនទី​របស់​ Google

អត្ថបទដោយ Sakuriya » 06 កុម្ភៈ 2010 05:56

រដ្ឋាភិបាលកម្ពុជា បាន​លើក​ឡើង​ថា Google បាន​បញ្ចូល និង​ផ្សព្វ​ផ្សាយ​​នូវ​គំនូស​ពណ៌​លឿង ដែល​ជា​ព្រំដែន​អន្តរជាតិ រវាង​កម្ពុជា និង​ថៃ នៅ​ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ គឺ បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ជិត​ពាក់​កណ្តាល​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។ ការ​កំណត់​​របស់ Google ធ្វើ​ឲ្យ​មានការ​យល់​ខុស និង​នាំ​ឲ្យ​មាន​ការ​ភ័ន​ច្រឡំ​យ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះហើយ បាន​ជា​រដ្ឋាភិបាល​កម្ពុជា ទាមទារ​ឲ្យ Google ដកផែន​ទីនោះ​ចេញ ហើយ ដាក់​ជំនួស​មក​វិញ ដោយ​ផែនទី​ឧបសម្ព័ន្ធ ១ ដែល​ជា​ផែនទី ទទួល​ស្គាល់​ជា​អន្តរជាតិ។

រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​កាន់ Google លើ​បញ្ហា​ប្រាសាទ​​​​ព្រះវិហារថា តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង ឡាអេ កាលពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ ១៩៦២ បាន​​​ប្រើប្រាស់​ផែនទី​ឧបសម្ព័ន្ធ ១ ( ផែនទី​ដងរែក ) ដើម្បី​ឈាន​ទៅ​រក​សេចក្តី​សម្រេច ដោយ​ដាក់​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា។ ផែនទី​ឧបសម្ព័ន្ធ ១​នេះ ក៏​ត្រូវ​បាន​ព្រម​ទទួល​យក​ដោយ​ថៃ នៅ​ក្នុង​ឆ្នាំ ១៩០៨ យោងតាម​អនុ​សញ្ញា បារាំង-សៀម នៅ​ឆ្នាំ ១៩០៤៕
:lol:
តើគិតម៉េចដែរ????
Sakuriya
ពលទោ
 
អត្ថបទ: 1
ថ្ងៃ ចុះឈ្មោះ: 06 កុម្ភៈ 2010 05:40
ភូមិស្រុក: កម្ពុជា

Re: កម្ពុជា​តវ៉ា​ចំពោះ​ផែនទី​របស់​ Google

អត្ថបទដោយ Tyto » 06 កុម្ភៈ 2010 11:52

.
ប្រសើរណាស់ !

នេះជាអំពើមួយដ៍ប្រសើរណាស់ ខ្ញុំសង្កេតឃើញជាយូរមកហើយ សៀមជាច្រើននាក់ បានដាក់រូបថត
នឹង អត្ថាធិប្បាយនៅលើ GoogleMap ថាប្រាសាទព្រះវិហារជារបស់សៀម ដូច្នេះយើងគួរតែនាំគ្នា
សរសេរ នឹង ដាក់រូបថតឲ្យបានច្រើនជាងសៀម នៅលើ GoogleMap :wink:
ទីតូ រូបភាព
មានមួយរយ ក៍គ្រាន់, មានមួយពាន់ ក៍អស់, អត់សោះ ក៍រស់ ...
Avatar សមាជិក
Tyto
Sous Lieutenant
Sous Lieutenant
 
អត្ថបទ: 178
ថ្ងៃ ចុះឈ្មោះ: 21 មិនា 2004 14:02
ភូមិស្រុក: Paris, France


ត្រឡប់ទៅ ដំណឹង ក្នុងស្រុក

តើមានអ្នកណាខ្លះ ដែលកំពុងតែចូលរួមក្នុងទីប្រជុំនេះ ?

ទាំងអស់មាន ទស្សនិកជន ៖ 0​ នាក់, ភ្ញៀវ 1 នាក់

cron